ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖​ ខ្ញុំ​នឹងបន្តចុះជួបកម្មករ​ ព្រមទាំងខិតខំជម្រុញលើកកម្ពស់ជីវភាពកម្មករឲ្យកាន់តែប្រសើរ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 148
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖​ ខ្ញុំ​នឹងបន្តចុះជួបកម្មករ​ ព្រមទាំងខិតខំជម្រុញលើកកម្ពស់ជីវភាពកម្មករឲ្យកាន់តែប្រសើរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖​ ខ្ញុំ​នឹងបន្តចុះជួបកម្មករ​ ព្រមទាំងខិតខំជម្រុញលើកកម្ពស់ជីវភាពកម្មករឲ្យកាន់តែប្រសើរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ជិត​២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជាមួយបងប្អូនកូនក្មួយនៅទីនេះ ហើយលោកបានមានប្រសាសន៍ថា នៅពេលដែលលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦នេះ និងក្នុងអាណត្តិជាបន្តបន្ទាប់ខាងមុខ គឺលោកនឹងបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅទូទាំងប្រទេសហើយលោកនៅតែបន្តខិតខំជំរុញនិងលើកកម្ពស់ជីវភាពរបស់កម្មករកម្មការិនីឱ្យល្អប្រសើរជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់រូបលោករហូតមក។ ទន្ទឹមនឹងនេះដែរ លោក ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឱ្យកូនក្មួយកម្មករបានឈប់សម្រាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះគឺបានបង្ហាញពីក្តីស្រឡាញ់​ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។ លោកក៏បានថ្លែងអំណរគុណចំពោះកូនក្មួយកម្មករកម្មការិនីដែលបានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅដែលបានអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសការចូលរួមថែរក្សាសន្តិភាពពិតប្រាកដតាមរយៈការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះសន្តិភាពគឺជាមូលដ្ឋាននៃការអភវិឌ្ឍបើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍដែរ។

គួរបញ្ជាក់ថា កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅទីតាំងនេះមានរោងចក្រសហគ្រាសទាំង១២វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០​ និងខ្មែរចំនួន២ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាត ស្បែកជើងចំនួន ១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងរោងចក្រផលិតបារីចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងប្រទេសផងដែរ៕

អត្ថបទទាក់ទង