ខ្មែរប៉ុស្ដិ៍ Close

តើកម្ពុជាបានជួបទុក្ខលំបាកអ្វីខ្លះក្នុងការកសាងប្រទេសឡើងវិញ ក្រោយបំផ្លាញដោយរបបខ្មែរក្រហម?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 16
តើកម្ពុជាបានជួបទុក្ខលំបាកអ្វីខ្លះក្នុងការកសាងប្រទេសឡើងវិញ ក្រោយបំផ្លាញដោយរបបខ្មែរក្រហម? តើកម្ពុជាបានជួបទុក្ខលំបាកអ្វីខ្លះក្នុងការកសាងប្រទេសឡើងវិញ ក្រោយបំផ្លាញដោយរបបខ្មែរក្រហម?

 

នៅក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជាត្រូវបានរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ ពោលគឺម្ខាងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញនៅពេលដែលធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឬសគល់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនថាស្ថានភាពក្នុងស្រុកទេ សូម្បីស្ថានភាពអន្តរជាតិ ក៏មិនមានអំណោយផលដល់កម្ពុជាផងដែរ ដោយសារសហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះប្រទេសជាតិនោះទេ ហើយអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ក៏ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈពេល១២ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនោះ កម្ពុជាត្រូវទទួលរងទណ្ឌកម្មទាំងផ្នែកការទូតនិងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ ថែមទៀតផង៕

អត្ថបទទាក់ទង