ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន

ដោយ៖សូ សែនឬទ្ធា | 3 ម៉ោងមុន ព័ត៌មានទូទៅ 24
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន
 
ក្នុងឱកាសអញ្ជើញជាអធិបតីភាព«ខួបអនុស្សាវរីយ៍លើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ(១៩៩៦-២០២៦) នៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
 
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ បន្តធ្វើកំណែទម្រង់ស្ថាប័ន កសាងធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងទិសដៅក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
 
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់រដ្ឋាភិបាលជប៉ុនបន្តជួយកម្ពុជាលើការអភិវឌ្ឍហេរដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធគ្រប់គ្រងចម្រោះទឹកកខ្វក់បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា៕


អត្ថបទទាក់ទង