លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញត្បាញក្រមាក្រឡាទី១០០០ម៉ែត នៅវាលព្រះមេរុ

ដោយ៖ ស៊ីវេត មធុរ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមត្បាញក្រមាក្រឡាទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាង​គេលើពិភពលោកដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សូមជម្រាប​ថា យុទ្ធនាការក្រមា «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖

១- លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
២- បង្កើតការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឈ​ដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមរត​កវប្បធម៌ប្រពៃណីខ្មែរ
៣- ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​

បន្ទាប់ពីបានចូលរួមត្បាញក្រមារួចរាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនោះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ៕

បញ្ចេញមតិ
អត្ថបទទាក់ទង