ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញវិធានការកែតម្រូវ ដើម្បីសម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេស, ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលមានទិដ្ឋាការប្រភេទ A និង B

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 67

ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសកែតម្រូវសម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេស ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលមានទិដ្ឋាការប្រភេទ A និង B។

ក្នុងសេចក្តីប្រកាសនេះ បានបញ្ញាក់ថា មានការលើកលែងចំពោះការធានារ៉ាប់រង និងការតម្កល់ប្រាក់ចំនួន ៣០០០ ដុល្លារអាមេរិក សម្រាប់សេវាធ្វើតេស្ត ចត្តាឡីស័ក និងពិនិត្យព្យាបាលជម្ងឺកូវីដ-១៩ ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K)។ ប៉ុន្តែត្រូវមានលិខិតបញ្ជាក់សុខភាពថាគ្មានកូវីដ-១៩ ពីប្រទេសសាមី ដែលមានសុពលមាន ៧២ម៉ោងចាប់ពីពេលចេញដំណើរ។

លើសពីនេះ ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ ដែលមានអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ-១៩ របស់អ្នកការទូត និងមន្ត្រី អង្គការអន្តរជាតិ ទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯង។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖

អត្ថបទទាក់ទង