ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលយកពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងយកសំណាកអ្នកដែលមានការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 35
រាជរដ្ឋាភិបាលយកពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងយកសំណាកអ្នកដែលមានការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រាជរដ្ឋាភិបាលយកពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងយកសំណាកអ្នកដែលមានការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានសម្រេចយកពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងយកសំណាកអ្នកដែលមានការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សម្រាប់ការអនុវត្តការធ្វើតេស្តលើកទី២ នៅថ្ងៃទី០៨ធ្នូខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី០៣ធ្នូ បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះពិនិត្យទីតាំងត្រៀមយកសំណាក អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះថ្នាក់ដឹកនាំទាំង២

បានណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ មានរៀបចំណតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកពិនិត្យយកសំណាកជាលើកទី២ និងការរៀបចំរោងបំពាក់ដោយម៉ាស៊ីនត្រជាក់និងបង្គន់អនាម័យផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនដែល មកធ្វើតេស្តជាលើកទី២។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា អាជ្ញាធរដែនដី នឹងប្រើប្រាស់កម្លាំងប្រមាណ៥០នាក់ ដើម្បីជួយរៀបចំសណ្តាប់ធ្នាប់ សន្តិសុខពីខាងក្នុង និងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ។

ដោយឡែក ការពិនិត្យយកសំណាកនៅក្រសួងមហាផ្ទៃនិងស្ថាប័នជាតិមួយចំនួនទៀត គឺយើងនៅរក្សាដដែល ដើម្បីពិនិត្យយកសំណាកជាលើកទី២ សម្រាប់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការជ្រើសរើសយកទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសារទី

តាំងមានលក្ខណៈធំទូលាយ ដើម្បី បង្រួមកន្លែងពិនិត្យយកសំណាកដែលមានជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ មកប្រមូលផ្ដុំគ្នាតែមួយកន្លែង នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ។

លោកជំទាវ យក់ សម្បត្តិ បានអំពាវនាវដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ឱ្យអញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅទីតាំង២កន្លែង ទី១ នៅក្នុងក្រសួងមហាផ្ទៃ និងទី២ នៅស្តាតអូឡាំពិក។

លោកជំទាវបានបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើការពិនិត្យ

សំណាក និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល យ៉ាងម៉ត់ចត់ ហើយក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា៕

អត្ថបទទាក់ទង