ខ្មែរប៉ុស្ដិ៍ Close

រង្វាន់​ម៉ូតូ​ ZOOMER X 2019 នឹងត្រៀមផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេស A

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1619
រង្វាន់​ម៉ូតូ​ ZOOMER X 2019 នឹងត្រៀមផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេស Aរង្វាន់​ម៉ូតូ​ ZOOMER X 2019 នឹងត្រៀមផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេស A

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ នៅមណ្ឌលអនុវិទ្យាល័យឆាយឆុប ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។

ទន្ទឹមនឹងនោះដែរ លោក ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៩-២០២០នេះ ហើយលោកនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ៕

អត្ថបទទាក់ទង