ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាពិគ្រោះយោបល់តាមមូលដ្ឋានឡើងវិញ ដោយជួបជុំមិនឱ្យលើសពី៥០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 9
លោក ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាពិគ្រោះយោបល់តាមមូលដ្ឋានឡើងវិញ ដោយជួបជុំមិនឱ្យលើសពី៥០នាក់ លោក ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាពិគ្រោះយោបល់តាមមូលដ្ឋានឡើងវិញ ដោយជួបជុំមិនឱ្យលើសពី៥០នាក់

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមមូលដ្ឋានជាធម្មតាឡើងវិញ ដោយមានការជួបជុំមិនឱ្យលើសពី៥០នាក់។

នៅក្នុងលិខិតនោះ លោក ស ខេង បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូដ១៩ នៅលើសកលលោក និងនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងបានប៉ះពាល់ដល់កិច្ចដំណើរការនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងនោះបានប៉ះពាល់ដល់ដំណើរការគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាដំណើរការរៀបចំកិច្ចប្រជុំនានា ការរៀបចំវេទិកាសាធារណៈ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដោះស្រាយបញ្ហា ប្រឈម សំណើ សំណូមពរ និងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអភិបាល កិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោក ស ខេង បានបន្តថា ក្នុងបរិបទខាងលើនេះ ដើម្បីបន្តជំរុញឱ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់របស់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន មានការចូលរួមពីគ្រប់ភាគីពាក់ ព័ន្ធ និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ព្រមទាំងរួមចំណែកក្នុងការបង្ការទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖

អត្ថបទទាក់ទង