ខ្មែរប៉ុស្ដិ៍ Close

ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា»

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 161

កំពត៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលប្រារព្ធឡើងនៅលេីផ្ទៃដីជាង៥០ហិកតា ស្ថិតក្នុងស្ថានីយ៍ដាំកូនឈេីថ្មរូង ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ព្រះរាជពិធីនេះក៏មានអញ្ជើញចូលរួមផងដែរ​ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាសមាជិករាជរដ្ឋាភិបាល និងលោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ៕

ព្រះរាជពិធីបុណ្យ «រុក្ខទិវា» ប្រារព្ធឡេីងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងគោលបំណងបណ្តុះស្មារតីមនុស្សជាតិឲ្យចូលរួមថែរក្សា ការពារព្រៃឈេី ជីវ:ចម្រុះគ្រប់ប្រភេទ ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយផ្សេងៗ ក្នុងស្មារតីស្រលាញ់ព្រៃឈេី និងធនធានធម្មជាតិ ដែលជាមរកដ៍មានតម្លៃរបស់ដូនតាយេីង ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅ របស់យេីងគ្រប់ៗរូបក៍ដូចជាសត្តនិករទាំងឡាយរស់នៅលេីភពផែនដី និងអនាគតដ៍រុងរឿង នៃកូនចៅជំនាន់ក្រោយៗទៀត តរៀងទៅ៕

អត្ថបទទាក់ទង