ខ្មែរប៉ុស្ដិ៍ Close

លទ្ធផលតេស្ដលើកទី២របស់ សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងមន្ដ្រីទាំងអស់ បង្ហាញថា «អវិជ្ជមានកូវីដ-១៩»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 25
លទ្ធផលតេស្ដលើកទី២របស់ សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងមន្ដ្រីទាំងអស់ បង្ហាញថា «អវិជ្ជមានកូវីដ-១៩» លទ្ធផលតេស្ដលើកទី២របស់ សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងមន្ដ្រីទាំងអស់ បង្ហាញថា «អវិជ្ជមានកូវីដ-១៩»

(ភ្នំពេញ)៖ លទ្ធផលនៃការធ្វើតេស្ដលើកទី២ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើ ដោយអវិជ្ជមានទាំងអស់»។

បើតាមទោះបីលទ្ធផលលើកទី២ អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែសម្ដេចក្រឡាហោម ស ខេង និងមន្ដ្រីដែលមានការពាក់ព័ន្ធ នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះ៕

អត្ថបទទាក់ទង