ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សានេះ
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសបន្ទាន់ស្ដីពី វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០ ខណ:ក្នុងអំឡុងពេល ១៩ សប្ដាហ៍ចុងក្រោយនេះ ក្រសួងបានរកឃេីញករណីជំងឺគ្រុនឈាម នៅទូទាំងប្រទេសចំនួន ២,១៧២ ករណីហេីយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញនូវវិធានការចំនួន ៨ ចំណុចយ៉ាងច្បាស់លាស់ សម្រាប់ឲ្យប្រជាពលរដ្ឋ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គភាព -ស្ថាប័នពាក់ព័ន្ធ ម្ចាស់ការដ្ឋាន សំណង់ ម្ចាស់អាជីវកម្ម នានាយកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងជាប្រចាំ។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖