ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជម្ងឺកូវី១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1552
ថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជម្ងឺកូវី១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀតថ្ងៃនេះ ក្រសួងសុខាភិបាល ព្យាបាលអ្នកជម្ងឺកូវី១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះថា អ្នកជម្ងឺកូវីដ-១៩ ចំនួន ២នាក់បន្ថែមទៀតបានជាសះស្បើយ។

អ្នកជាសះស្បើយចំនួន ២នាក់ថ្មីនេះរួមមាន៖

  • ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅគីឡូលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
  • បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ត្រូវបានព្យាបាលជាសះឡើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៣៤នាក់ ជាសះស្បើយសរុបចំនួន ១៦៤នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៧០នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៦៨នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖