ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន Google លើកឡើងថា ខ្លួននឹងមិនបង្កើតឧបករណ៍ពីបញ្ញានិម្មិត (AI) ដើម្បីបូមប្រេងឆៅនិងឧស្ម័នបានរហ័សនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ បច្ចេកវិទ្យា 8
ក្រុមហ៊ុន Google លើកឡើងថា ខ្លួននឹងមិនបង្កើតឧបករណ៍ពីបញ្ញានិម្មិត (AI) ដើម្បីបូមប្រេងឆៅនិងឧស្ម័នបានរហ័សនោះទេ ក្រុមហ៊ុន Google លើកឡើងថា ខ្លួននឹងមិនបង្កើតឧបករណ៍ពីបញ្ញានិម្មិត (AI) ដើម្បីបូមប្រេងឆៅនិងឧស្ម័នបានរហ័សនោះទេ

ក្រុមហ៊ុន Google បានលើកឡើងថា ខ្លួនឈប់បង្កើតឧបករណ៍កែច្នៃពីបញ្ញានិម្មិត (AI) ដើម្បីពន្លឿនការបូមប្រេងឆៅ និងញែកយកឧស្ម័នហើយ ។ ការលើកឡើងនេះ គឺក្រុមហ៊ុននេះចង់បីបំបែកខ្លួនពីគូប្រជែងផ្នែក cloud computing ផ្សេងទៀតរបស់ខ្លួន គឺ Microsoft និង Amazon ។

ក្រុមហ៊ុន Google បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ដោយបានអនុវត្តតាមរបាយការណ៍របស់ Greenpeace ដែលបានបញ្ជាក់ពីរបៀបដែលក្រុមហ៊ុនយក្សបច្ចេកវិទ្យាទាំង៣កំពុងប្រើបច្ចេកវិទ្យា AI ដើម្បីជួយក្រុមហ៊ុនប្រេងអាចរុករកនិងទទួលប្រាក់កក់លើការបូមប្រេងនិងឧស្ម័ននៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។

ក្រុមសកម្មជនបរិស្ថាននេះបានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៣នេះពុំបានអនុវត្តផ្ទុយទៅនឹងគោលការណ៍ការពារបម្រែបម្រួលអាកាសធាតុដែលពួកគេបានព្រមព្រៀង ដោយបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបូមប្រេងធំៗមួយចំនួនដូចជា Shell, BP, Chevron និង ExxonMobil ដែលជាក្រុមហ៊ុនកំពុងស្វះស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីទាញយកប្រេង និងឧស្ម័នអោយបានកាន់តែច្រើនពីផែនដី ។

ប៉ុន្តែក្រុមនេះបានអបអរសាទរទៅនឹងការប្រកាសដកខ្លួនរបស់ក្រុមហ៊ុន Google ចេញពីកិច្ចព្រមព្រៀងទាំងនោះកាលពីថ្ងៃអង្គារ ។

នៅក្នុងរបាយការណ៍របស់ Greenpeace បានគូសបញ្ជាក់ថា ក្រុមហ៊ុន Microsoft ជាអ្នកនាំមុខគេក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននានាដោយប្រើបច្ចេកវិទ្យា AI នៅក្នុងគ្រប់ដំណាក់កាលនៃការផលិតប្រេង ។ ប៉ុន្តែក្រុមហ៊ុន Amazon វិញផ្ដោតលើការបំពង់ឧស្ម័ន ដឹកជញ្ជូន និងឃ្លាំងស្តុក ។ ឧបករណ៍ដែលពួកគេនឹងបង្កើតឡើង នឹងត្រូវប្រើដើម្បីពន្លឿនការញែកប្រេងឆៅនិងឧស្ម័ន ជាពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងរដ្ឋ Texas និង New Mexico ។

កិច្ចព្រមព្រៀងខ្លះរបស់ពួកគេក៏ទទួលបានការប្រឆាំងតវ៉ាពីសំណាក់បុគ្គលិកផ្ទាល់របស់ក្រុមហ៊ុនទាំងនេះផងដែរ ដែលពួកគេចង់ជំរុញអោយក្រុមហ៊ុនរបស់ពួកគេធ្វើការលើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុអោយបានច្រើន ។

ក្រុមហ៊ុន Amazon វិញពុំបានឆ្លើយតបអ្វីទាំងអស់ទៅនឹងរបាយការណ៍របស់ Greenpeace នេះ ប៉ុន្តែបានដាក់ឃ្លាថា «ឧស្សាហកម្មថាមពលគួរទទួលបានបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ដូចឧស្សាហកម្មផ្សេងៗទៀតផងដែរ» នៅលើគេហទំព័របស់ខ្លួន ។

ចំណែកឯក្រុមហ៊ុន Microsoft វិញ បានសរសេរនៅក្នុង Blog របស់ខ្លួនដោយពុំបានបញ្ជាក់ពីការអះអាងរបស់របាយការណ៍ Greenpeace នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តយកកាបូនចេញទាំងអស់ពីខ្យល់ដែលខ្លួនបានបញ្ចេញអោយបានយ៉ាងយូរត្រឹមឆ្នាំ ២០៥០ ៕