ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសនេះ កែលម្អគុណភាពសេវាកម្ម ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 42
ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសនេះ កែលម្អគុណភាពសេវាកម្ម ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសនេះ កែលម្អគុណភាពសេវាកម្ម ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិកូវីដ-១៩

ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ-១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។

ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាបពី១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កា)៕

ខាងក្រោមនេះជាសេចក្តីប្រកាសអំពាវនាវរបស់ក្រសួងទេសចរណ៍៖

អត្ថបទទាក់ទង