ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថានសោកស្ដាយចំពោះទង្វើមិនទទួលខុសត្រូវ និងការមិនយល់ដឹងផ្នែករដ្ឋបាលសាធារណៈរបស់គណបក្ស «ខ្មែរក្រោក»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២០ ឯកសារ 53
ក្រសួងបរិស្ថានសោកស្ដាយចំពោះទង្វើមិនទទួលខុសត្រូវ និងការមិនយល់ដឹងផ្នែករដ្ឋបាលសាធារណៈរបស់គណបក្ស «ខ្មែរក្រោក» ក្រសួងបរិស្ថានសោកស្ដាយចំពោះទង្វើមិនទទួលខុសត្រូវ និងការមិនយល់ដឹងផ្នែករដ្ឋបាលសាធារណៈរបស់គណបក្ស «ខ្មែរក្រោក»

នាព្រឹកថ្ងៃអាទិត្យទី ៣ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានមួយបង្ហាញជំហរសោកស្ដាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសាធារណៈរបស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា៖

  1. ក្រសួងតែងតែបើកចំហ និងតែងតែផ្ដល់កិច្ចសហការដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជានិច្ច ប៉ុន្តែស្នើអោយស្វែងយល់ពីបែបបទរដ្ឋបាលសាធារណៈ និងនីតិវិធីច្បាប់ក្នុងការចុះបំពេញការងារ
  2. ប្រធានគណបក្សខ្មែរក្រោកនេះបានផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមដោយបានប្រមាថ មួលបង្កាច់ និងបានចោទប្រកាន់អាជ្ញាធរថា «បានប្រើប្រាស់អំពើហឹង្សា បង្ខាំងពលរដ្ឋ ពីចន្លោះ ៣០ ទៅ ៥០នាក់ ជាពិេសសករណីនេះធ្លាប់មានពលរដ្ឋស្លាប់ដោយការបង្ខាំងនេះថែមទៀតផង»
  3. ពលរដ្ឋដែលមកតវ៉ាដែលលោកប្រធានគណបក្សចាត់ទុកថាជាជនរងគ្រោះនោះ គឺជាជនទន្រ្ទានដីធ្លីខុសច្បាប់ ដែលដីនៅតំបន់នោះត្រូវបានចុះបញ្ជីជាដីរបស់រដ្ឋរួចហើយ
  4. អាជ្ញាធរបានចុះរុះរើខ្ទមអាណាធិបតេយ្យដើម្បីទប់ស្កាត់ការទន្ទ្រានដីធ្លីខុសច្បាប់នេះ តបតាមសំណើលេខ ១៥៤/១៩ ឧពន.ខសន.បស្ថ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩
  5. សកម្មភាពដែលដឹកនាំដោយប្រតិភូគណបក្សខ្មែរក្រោកបានបង្ហាញយ៉ាងច្បាស់ថា ប្រតិភូនេះពុំមានបំណងពិតប្រាកដក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចនោះទេ ប៉ុន្តែប្រតិភូគណបក្សនេះមានបំណងអុជអាល ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ និងព្យាយាមការពារជនល្មើស ដោយយកប្រជាពលរដ្ឋជាខែល ។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ក្រសួងបរិស្ថាន៖

អត្ថបទទាក់ទង