ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់ការពារធម្មជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់ការពារធម្មជាតិ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមសម្រាប់ការរៀបចំកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់ការពារធម្មជាតិ រ៉ាលីរ៉េដ ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា»។ កម្មវិធីនេះដែរ មានការសហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ហើយការប្រណាំងរថយន្តនេះនឹងចាប់ផ្តើមធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងបរិស្ថាន នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៣ម៉៣០ នាទីរសៀលនៅមុខទីស្តីការក្រសួងបរិស្ថានដើម្បីជម្រាបជូនពីកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សខ្មែររ៉ាលីរ៉េដ ២០១៨ នេះ៕

អត្ថបទទាក់ទង