ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាឱ្យប្រគល់ និងដឹកបញ្ជូនសត្វក្ងោក យកទៅឱ្យម្ចាស់អ្នកចិញ្ចឹមដល់ផ្ទះវិញក្នុងថ្ងៃនេះ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 40
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាឱ្យប្រគល់ និងដឹកបញ្ជូនសត្វក្ងោក យកទៅឱ្យម្ចាស់អ្នកចិញ្ចឹមដល់ផ្ទះវិញក្នុងថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាឱ្យប្រគល់ និងដឹកបញ្ជូនសត្វក្ងោក យកទៅឱ្យម្ចាស់អ្នកចិញ្ចឹមដល់ផ្ទះវិញក្នុងថ្ងៃនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិចបានដាក់បទបញ្ជា តាមរយៈសារសំលេងរបស់លោក ក្នុង Chanel Telegram ផ្លូវការរបស់លោក ដោយអោយបញ្ជុនសត្វក្ងោកដែលបានចាប៉យកពីផ្ទះ ពលរដ្ឋអ្នកចិញ្ចឹមនៅខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានថ្ងៃមុននេះ ឱ្យម្ចាស់ដើមវិញឱ្យបានលឿនបំផុត ។ ពោលគឹធ្វើឡើងក្នុងថ្ងៃនេះតែម្តង

ប៉ុន្មានថ្ងៃកន្លងមកនេះ មានមហាជននាំគ្នាបញ្ចេញមតិយោបល់ ដោយទាមទារឱ្យ មន្ត្រីអភិរក្សសត្វព្រៃ ដែលបានចាប់យកសត្វក្ងោក ប្រគល់ឱ្យម្ចាស់ដើមវិញុ។ លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រសិនបើករណីមានចែងក្នុងច្បាប់ពាក់ព័ន្ធនឹងការប្រមូលសត្វព្រៃដែលពលរដ្ឋបានចិញ្ចឹមនោះ លោកថាអាចនឹងមានការស្នើធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្គាប់ឱ្យប្រគល់ និងដឹកសត្វក្ងោកជូនម្ចាស់ដើមវិញដល់ផ្ទះ។

គួរំលឹកថា មន្ត្រីអភិរក្សសត្វព្រៃចុះដកហូតយកសត្វក្ងោកចំនួន២០ក្បាល របស់ប្រជាពលរដ្ឋមួយគ្រួសារ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងបាទចោទថាចិញ្ចឹមសត្វព្រៃដោយគ្មានការអនុញ្ញាត។

ជុំវិញបញ្ហានេះនៅរសៀលម៉ោង ៣ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីអភិរក្សសត្វព្រៃបានចុះទៅដល់ផ្ទះរបស់ម្ចាស់ក្ងោកម្តងទៀត និងបានតឿនឱ្យបុរសម្ចាស់ក្ងោកដែលកំពុងព្យាបាលជំងឺនៅភ្នំពេញត្រឡប់ទៅផ្ទះជាប្រញ៉ាប់ដើម្បីដោះស្រាយឱ្យឆាប់ចប់ ដោយតម្រូវឱ្យបង់លុយចំនួន៩លានរៀល  និងចេញមុខសុំទោសជាសាធារណៈទៀតផង ព្រមទាំងប្រាប់ទៀតថាពួកគេនឹងរៀបចំនីតិវិធីផ្លូវច្បាប់ដោយត្រូវដោះស្រាយគ្នាបន្តតាមប្រព័ន្ធតុលាការ នេះបើយោងតាមការឱ្យដឹងពីលោក យឹម សំអឿន អាយុ៣៤ឆ្នាំ ដែលត្រូវជាម្ចាស់ក្ងោកបានប្រាប់។

យឹម សំអឿន ម្ចាស់សត្វក្ងោកបាននិយាយបន្ថែមទៀតថា វាពិតជាអយុត្តិធម៌ណាស់សម្រាប់រូបលោកដែលជាអ្នកស្រឡាញ់សត្វ និងខិតខំថែរក្សាក្ងោកនោះអស់រយៈពេលជាង១០ឆ្នាំ។ លោកថាមានមន្ត្រីអភិរក្សសត្វព្រៃបានទាក់ទងឱ្យគាត់ទៅជួបនៅទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ តែលោកប្រាប់ថាមិនទាន់អាចទៅជួបបានទេព្រោះលោកមានបញ្ហាសុខភាពទើបតែវះកាត់ច្រមុះ។ ប៉ុន្តែស្រាប់តែមន្ត្រីអភិរក្សសត្វព្រៃចុះទៅដល់ផ្ទះរបស់លោក និងបានប្រាប់ម្តាយរបស់លោក និងបងស្រីឱ្យហៅលោកទៅផ្ទះជាប្រញ៉ាប់ដើម្បីដោះស្រាយគ្នាឱ្យឆាប់ចប់ ដោយតម្រូវបង់លុយចំនួន៩លានរៀល និងចេញមុខសុំទោសជាសាធារណៈដូចដែលបានរៀបរាប់ខាងលើ។ ជាមួយគ្នានេះព្រោះតែទ័លច្រកខ្លាំងហើយ សំអឿនបានទទូចសុំដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមជួយអន្តរាគមន៍ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបលោក៕

អត្ថបទទាក់ទង