ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជម្រុញការងារគ្រប់គ្រង និងការកែច្នៃសំណល់រឹង និង ការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជម្រុញការងារគ្រប់គ្រង និងការកែច្នៃសំណល់រឹង និង ការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជម្រុញការងារគ្រប់គ្រង និងការកែច្នៃសំណល់រឹង និង ការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម

ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ច ប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង និងការកែច្នៃសំណល់រឹង និងការកែសម្រួលលើការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ដើម្បីជំរុញដល់ការរៀបចំក្រុង ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល មានតម្លាភា និងសុវត្ថិភាពបរិស្ថាន។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចប្រជុំនេះប្រមូលធាតុចូលពីភាគី និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តដោយមានភាពជាក់លាក់សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយបញ្ជៀសបាននូវផលប៉ះពាល់អវិជ្ជមានទាំងឡាយ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

នាឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់ភាគីពាក់ព័ន្ធពិចារណាក្នុងក្របខណ្ឌ អនុក្រឹត្យ១១៣ លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងស្នើឱ្យមានការគិតគូពីមូលនិធិបរិស្ថាន ដើម្បីយកមូលនិធិទាំងនេះទៅពង្រីកការងារអនុវត្តបន្ថែមទៀតលើការងារគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការគិតគូពីរឿងគ្រប់គ្រសំរាម និងរិះរកនូវវិធីសាស្រ្តបែបណា ដើម្បីអនុវត្តទៅបានដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន រួមទាំងជំរុញដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនក្នុងការកាត់បន្ថយការប្រើប្រាស់សំណល់ សំរាម ប្លាស្ទិក និងធ្វើការទាញយកធនធានពីសំណល់មកធ្វើការកែច្នៃ ដែលអាចប្រើប្រាស់ឡើងវិញឱ្យអស់លទ្ធភាព។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញ​ដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើតមូលនិធិបរិស្ថាន និងសង្គម ដែលជាផ្នែកមួយសំខាន់ក្នុងការទ្រទ្រង់ការអនុវត្តលើវិស័យ ប្រកបដោយនិរន្តរភាព។

ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់ក្រសួង គ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមធ្វើយ៉ាងណា ពង្រឹងនូវយន្តការការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយការ ប្រើប្រាស់ និងការកែច្នៃឡើងវិញនូវប្រភេទសំណល់រឹង-រាវ បង្កើនកិច្ចសហការ និងលើកកម្ពស់ភាពជា ដៃគូជាមួយផ្នែកឯកជន ក៏ដូចជាពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹង និងផល ប៉ះពាល់ទៅដល់មហាជនផងដែរ៕

អត្ថបទទាក់ទង