ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 875
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំ

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេសបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ពិតហើយថា វត្តមាននៃមេរោគ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង តែសូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើងសម្រាប់យើងទាំងអស់គ្នា»៕

អត្ថបទទាក់ទង