ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា ត្រៀមបញ្ជូនកងរាជអាវុធហត្ថ ៧៣នាក់បន្ថែមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1703
    កម្ពុជា ត្រៀមបញ្ជូនកងរាជអាវុធហត្ថ ៧៣នាក់បន្ថែមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងកម្ពុជា ត្រៀមបញ្ជូនកងរាជអាវុធហត្ថ ៧៣នាក់បន្ថែមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង

    បើទោះបីពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងតែជួបប្រទះនូវវិបត្តិរាតត្បាតជំងឺ កូវីដ-១៩ក្តី ក៏កម្ពុជា មិនរារែកក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនទៅបំពេញបេសកកម្មរក្សា សន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនោះឡើយ ខណៈកងអនុសេនាធំកងរាជអាវុធ ហត្ថលេខ១៨៦ ចំនួន៧៣នាក់ នឹងត្រៀមទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

    ក្នុងពិធីចុះជួបសំណេះសំណាលកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាមនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សម្តេចពិជ័យ សេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវមិនទាន់ទៅទេ កម្លាំងដែលយើងត្រៀម មានកម្លាំងចំនួន៧៣នាក់ ដែលជាកម្លាំងកងរាជអាវុធហត្ថ អ្វីៗយើងត្រៀមគ្រប់លក្ខណៈ សម្បត្តិទាំងអស់ ទាំងមធ្យោបាយ និងតាមនិយាមរបស់អង្គការសហប្រជាជាតិ គឺដល់ពេល វេលាកម្លាំងហ្នឹង ត្រូវប្តូរគឺយើងនឹងបំពេញការងារ ប្រហែលខែក្រោយ យើងកំពុង ពិនិត្យមើល»។

    ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា សម្រាប់កង កម្លាំងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាព គឺត្រូវតែ អនុវត្តន៍តាមវិធានសុខាភិបាល ក៏ដូចជា តាមការណែនាំរបស់អង្គការសហប្រជាជាតិដែល បានកំណត់ដើម្បីការពារទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩។ បន្ថែមពីនេះ មិនមែនមានតែ ប្រទេសកម្ពុជាតែមួយនោះទេ ដែលបានបញ្ជូន និងបញ្ចប់បេសកកម្មរបស់កងទ័ពខ្លួន ហើយ ចំពោះការផ្លាស់ប្តូរកងទ័ពថ្មីទៅបំពេញបេសកកម្មរក្សាសន្តិភាពនេះ នៅក្នុងវិបត្តិរាតត្បាត សកលជំងឺកូវីដ-១៩នេះ គឺមានប្រទេសជាច្រើនបានបញ្ជូនកងកម្លាំង របស់ខ្លួនឱ្យចូល រួមផងដែរ។

    សម្តេចពិជ័យសេនាបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេចនូវទីតាំង សម្រាប់ដាក់កងទ័ពមួកខៀវ ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្រៅប្រទេសដែលវិល ចូលមាតុភូមិ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាលកំណត់ជាដើម ខណៈកងទ័ពមួកខៀវដែលនឹងធ្វើមាតុភូមិ និវត្តន៍ សម្រាប់ឆ្នាំ២០២០ មកពីប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល មានចំនួនសរុប ៤៦៣នាក់ ដែលត្រូវនិវត្តន៍ជា តំណាក់កាលបន្តបន្ទាប់ ចាប់ពីខែកញ្ញា ខាងមុខនេះ។

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា ទន្ទឹមនឹងការ ចេញដំណើររបស់កងរាជអាវុធហត្ថលេខ១៨៦ កងវិស្វកម្មព្រលានយន្តហោះលេខ ៩៧២ និង កងកម្ទេចគ្រឿងផ្ទុះលេខ៨៨២ នឹងធ្វើដំណើរទៅកាន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី នាខែកញ្ញា ឆ្នាំ២០២០ ខាងមុខផងដែរ។

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មជ្ឈមណ្ឌលជាតិបានកែសម្រួលអគារធ្វើចត្តាឡីស័ក នៅក្នុងសាលាបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ពហុជាតិ និងវិទ្យាស្ថាមឧត្តុង្គ ដោយ អនុញ្ញាតកងកម្លាំងមួកខៀវស្នាក់នៅក្នុង១បន្ទប់ មាន៣នាក់ នៅសាលាបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាពពហុជាតិ និង១បន្ទប់៤នាក់ នៅវិទ្យាស្ថានឧត្តុង្គ សរុប២៦៨នាក់។

    សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមាន កងកម្លាំងរក្សាសន្តិភាពសរុបចំនួន៦៧៨នាក់ ក្នុងនោះនារីជិត៨០នាក់ បាន និង កំពុងបំពេញ បេសកកម្មរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ ប្រទេសម៉ាលី, ប្រទេស ស៊ូដង់ខាងត្បូង, ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ជាដើម ខណៈស្ថានភាពវិបត្តិ ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសទាំង៤ នោះកំពុងតែរីករាលដាលផងដែរ៕

    អត្ថបទទាក់ទង