ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ លើកទី២ ប្រភេទ Sinovac ក្នុងក្របខ័ណ្ឌទូទាំងខេត្ត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ លើកទី២ ប្រភេទ Sinovac ក្នុងក្របខ័ណ្ឌទូទាំងខេត្ត រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ លើកទី២ ប្រភេទ Sinovac ក្នុងក្របខ័ណ្ឌទូទាំងខេត្ត

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្តចុះពិនិត្យការវ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ដែលជាការចាក់លើកទី២ បន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទស៉ីណូហ្វាម ជូនមន្ត្រីរាជការ និងពលរដ្ឋ ក្នុងគោលការណ៍ស្ម័គ្រចិត្ត។

តាមការបញ្ជាក់ពីលោកអភិបាលខេត្ត បានឱ្យដឹងថា «វ៉ាក់សាំងការពារកូវីដ-១៩ ដែលមានឈ្មោះថា Sinovac នេះដែរ គឺជាការចាក់វគ្គ២ សម្រាប់ខេត្តក្រចេះ ដោយវគ្គ១ ចាក់វ៉ាក់សាំង ស៊ីណូហ្វាម ចាក់បានចំនួន ៣,៥៩០នាក់ ហើយវគ្គនេះ គឺចាក់ទាំង៦ ស្រុក ក្រុង មាន១១ទីតាំង លើ១២ក្រុម ដោយទីតាំងនៅរដ្ឋបាលខេត្តមានការចាក់ជា២ក្រុមផងដែរ ហើយតាមផែនការគឺចាក់១ថ្ងៃ បានចំនួន ២៥០នាក់»។

លោកបានបន្តថា ក្នុងព្រឹត្តការណ៍ «សហគមន៍ ២០ កុម្ភៈ» បានធ្វើឱ្យខេត្តក្រចេះ ទទួលរងឥទ្ធិពលនៃជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធជាមួយលោក វ៉ាន ណាក្រូ សរុប១៩០នាក់ ដែលបានពាក់ព័ន្ធផ្ទាល់ ហើយក្នុងនោះកំពុងតែធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ហើយអ្នកដែលពាក់ព័ន្ធប្រយោល ត្រូវអាជ្ញាធរបានណែនាំ និងកំពុងឱ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនផងដែរ។

លោក វ៉ា ថន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្វីទេ តែគ្រាន់តែអ្នកបានចាក់ ត្រូវតមតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ។

តំណាងឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត លោកសូមថ្លែងអំណរអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋ អ្វីកាន់តែមិនអាចកាត់ថ្លៃបាន គឺការផ្តល់ឱ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារជំងឺនេះ និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំហើយម្យ៉ាងវិញទៀតចំពោះប្រជាពលរដ្ឋដែលមានអាការៈសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩ សូមរាយការណ៍ជូនអាជ្ញា ដើម្បីមកពិនិត្យធ្វើតេស្តយកសំណាក និងធ្វើចត្តាឡីស័កផងដែរ៕

អត្ថបទទាក់ទង