ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយថ្មី ១ករណី និងរកឃើញករណីឆ្លងថ្មី ១ករណីទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
ក្រសួងសុខាភិបាល ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយថ្មី ១ករណី និងរកឃើញករណីឆ្លងថ្មី ១ករណីទៀត ក្រសួងសុខាភិបាល ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយថ្មី ១ករណី និងរកឃើញករណីឆ្លងថ្មី ១ករណីទៀត

ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ទៀត ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ ខណៈដែលថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានជាសះស្បើយថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល, ករណីវិជ្ជមានថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ។

ដោយឡែក ករណីជាសះស្បើយវិញ គឺស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ-១៩ ចំនួន១២៥ករណីហើយ ដែលក្នុងនោះ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង២នាក់ (បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

អត្ថបទទាក់ទង