ខ្មែរប៉ុស្ដិ៍ Close

បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំ១គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​បាល​ចិន នឹងមកដល់ខេត្តព្រះសីហនុ នៅដើមខែមេសាខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំ១គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​បាល​ចិន នឹងមកដល់ខេត្តព្រះសីហនុ នៅដើមខែមេសាខាងមុខ បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំ១គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​បាល​ចិន នឹងមកដល់ខេត្តព្រះសីហនុ នៅដើមខែមេសាខាងមុខ

បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​បាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅដើមខែមេសាខាងមុខនេះ ដើម្បី​ដាក់ឱ្យ​ប្រើ​ប្រាស់​លើសំណាកតេស្តរកវីរុសកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូត​ចិន​ប្រចាំនៅកម្ពុជា។

បើតាមស្ថានទូតបានឱ្យដឹងថា ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេស​កម្ពុជា​ផងដែរដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការដំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្ត​រកវីរុស​របស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះ​នឹងត្រូវបានបញ្ចូនមកកាន់ទីនោះ ដែលនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការ​បង្កើនល្បឿន​តេស្តរកជំងឺវីរុសកូវីដ-១៩ ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំង​នឹង​ជំងឺវីរុសដ៏កាចសាហាវនេះ ដែលអាចអនុវត្តន៍កាន់តែល្អប្រសើរ៕ឮ។

សូមបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍តេស្តរកជំងឺវីរុសកូវីដ-១៩ នៅក្នុងខេត្ដ​ព្រះសីហនុ​​នេះ នឹងអាចមាន​សមត្ថភាពក្នុងការ​តេស្ត​​ពិនិត្យបាន ១ ០០០ សម្រាប់ក្នុង​មួយ​ថ្ងៃ នឹងរួម​ចំណែកលើកកម្ពស់​សមត្ថភាព​ក្នុងការ​តេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទទាក់ទង