ខ្មែរប៉ុស្ដិ៍ Close

កំពូលមហាសេដ្ឋីអាមេរិក Bill Gates និយាយថា «ពិភពលោកកំពុងត្រូវការ WHO ជាងពេលណាទាំងអស់» បន្ទាប់ពីលោក ត្រាំ ផ្អាកផ្តល់ថវិកាឲ្យអង្គការអន្តរជាតិនេះ ចំពោះមុខវិបត្តិជំងឺ COVID-19

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 33
កំពូលមហាសេដ្ឋីអាមេរិក Bill Gates និយាយថា «ពិភពលោកកំពុងត្រូវការ WHO ជាងពេលណាទាំងអស់» បន្ទាប់ពីលោក ត្រាំ ផ្អាកផ្តល់ថវិកាឲ្យអង្គការអន្តរជាតិនេះ ចំពោះមុខវិបត្តិជំងឺ COVID-19 កំពូលមហាសេដ្ឋីអាមេរិក Bill Gates និយាយថា «ពិភពលោកកំពុងត្រូវការ WHO ជាងពេលណាទាំងអស់» បន្ទាប់ពីលោក ត្រាំ ផ្អាកផ្តល់ថវិកាឲ្យអង្គការអន្តរជាតិនេះ ចំពោះមុខវិបត្តិជំងឺ COVID-19

(វ៉ាស៊ីនតោន)៖ លោក ប៊ីល ហ្គេត (Bill Gates) ដែលជាកំពូលមហាសេដ្ឋកិច្ចអាមេរិក បានចេញមុខអះអាងថា គ្មានអង្គការណាមួយ អាចមកជំនួស ឲ្យអង្គការសុខភាពពិភពលោក (WHO) បានទេ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ខណៈពិភពលោកទាំងមូលនាពេលឥឡូវនេះ កំពុងត្រូវការអង្គការមួយនេះលើសពីពេលណាទាំងអស់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នារសៀលថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

ការធ្វើការកត់សម្គាល់ខាងលើ ត្រូវបានធ្វើឡើងមិនយូរប៉ុន្មានឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលរបស់លោក នឹងផ្អាកផ្តល់ជំនួយហិរញ្ញវត្ថុទៅឲ្យអង្គការសុខភាពពិភពលោក ដោយលោកបានលើកជាហេតុផលថា អង្គការអន្តរជាតិមួយនេះ មានចរិតកាន់ជើងប្រទេសចិន ក៏ដូចជាមិនអាចគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 បានល្អ។

តាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឲ្យអង្គការ WHO ក្នុងកំឡុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខវិបត្តិសុខភាពបែបនេះ គឺពិតជាគ្រោះថ្នាក់ខ្លាំងបំផុត»។

គួរជម្រាបថា យោងតាមទិន្នន័យពីវែបសាយ Worldometers ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោក បានកើនឡើងលើសពី ២លាននាក់ហើយ ក្នុងនោះស្លាប់ជាង១២ម៉ឺននាក់ និងជាសះស្បើយជិត៤៩ម៉ឺននាក់៕

ប្រភព ៖ Fresh News

អត្ថបទទាក់ទង