កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២៣៧នាក់ ជាសះស្បើយចំនួន ៣០៥នាក់ និងស្លាប់ចំនួន ១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៣៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣០៥នាក់ និងអ្នកស្លាប់ចំនួន ១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៣០នាក់ ជាករណីនាំចូល។
សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៣,៧៣៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២៨,៣០០នាក់ និងស្លាប់សរុបចំនួន ៣,០៤៥នាក់៕