ខ្មែរប៉ុស្ដិ៍ Close

អភិបាលស្រុកបន្ទាយស្រី ចែកសាប៊ូវេជ្ជសាស្ត្រជំហានដំបូងចំនួន១២០០ដុំ ជូនដល់យុវជនបង្គោលស្រុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
អភិបាលស្រុកបន្ទាយស្រី ចែកសាប៊ូវេជ្ជសាស្ត្រជំហានដំបូងចំនួន១២០០ដុំ ជូនដល់យុវជនបង្គោលស្រុក អភិបាលស្រុកបន្ទាយស្រី ចែកសាប៊ូវេជ្ជសាស្ត្រជំហានដំបូងចំនួន១២០០ដុំ ជូនដល់យុវជនបង្គោលស្រុក

អភិបាលស្រុកបន្ទាយស្រី ចែកសាប៊ូវេជ្ជសាស្ត្រជំហានដំបូងចំនួន១២០០ដុំជូនដល់យុវជនបង្គោលស្រុក ដើម្បីជួយជំរុញឲ្យមានទម្លាប់លាងដៃនឹងសាប៊ូជាប្រចាំ សំរាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៏ថា ការចុះចែកសាប៊ូដំណាក់កាលដំបូងនេះ ដោយសារយុវជនមានតួនាទីឈានមុខគេ ក្នុងការបង្ហាញជាគំរូ ដើម្បីបំផុសស្មារតីប្រជាជនក្នុងស្រុក អោយមានយកចិត្តទុកដាក់ខ្ពស់ ទៅលើការសម្អាតដៃនឹងសាប៊ូអោយបានញឹកញាប់និងជាប្រចាំ ដែលនេះ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩នៅតាមទីជនបទ ។

លោក បានបន្តថា បន្ទាប់ពីចុះចែកសាប៊ូដំណាក់កាលដំបូងនេះរួច រដ្ឋបាលស្រុកនឹងបន្តចុះចែកសាប៊ូចំនួន ៥០០០០ដុំ និងខិត្តបណ្ណ័អប់រំ ៥០០០០សន្លឹកបន្ថែមទៀត ។

លោកបានបន្ថែមថា ការផ្តល់ជូនទាំងចំណេះដឹងនិងមធ្យោបាយ គឺធ្វើឡើងក្នុងចេតនាបង្កើតទម្លាប់ថ្មីមួយ ជូនដល់អ្នកស្រុកបន្ទាយស្រី ដោយសង្ឃឹមថា វានឹងក្លាយទៅជាដើមទុនដ៏ប្រសើរដើម្បីការពារខ្លួន ពីការឆ្លងមេរោគដ៏កាចសាហាវនេះ ។

ការចែកនេះ គឺជាជំហានដំបូងនៃការចែកជារួមនៅក្នុងស្រុកបន្ទាយស្រី ដែលជារួមទៅ គឺយើងមានគម្រោងចែកចំនួន ៥ ម៉ឺនដុំទៅដល់ប្រជាជនទាំង ៥ម៉ឺននាក់ ក្នុងស្រុកបន្ទាយស្រីតែម្ដង ដោយឡែកយើងបានរៀបចំចែក ១២០០ ដុំសិន ទៅដល់ជនបង្គោលនិងយុវជនរបស់យើងនៅតាមភូមិឃុំស្រុក ដើម្បីគាត់ជាអ្នកគំរូមុនគេដែលទទួលបានមុនគេ ហើយហ្នឹងគាត់អាចជួយផ្សព្វផ្សាយបន្តនៅកន្លែង ហើយនៅក្នុងសប្តាហ៍នេះ យើងមានការចុះចែកសរុបចំនួន ៥ម៉ឺនដុំបន្ថែមទៀត ដើម្បីឱ្យប្រជាជនទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនេះ គឺទីមួយ អប់រំគាត់ឲ្យយល់ពីតម្លៃនៃការលាងដៃជាប្រចាំ តាមរយៈការប្រើប្រាស់សាប៊ូដើម្បីសម្អាត ទី ២ ផ្ដល់មធ្យោបាយដល់គាត់ ដើម្បីក្រោយពីដឹងថាសាប៊ូមានសារៈសំខាន់ហើយ គាត់ត្រូវតែមានមធ្យោបាយក្នុងការលាង ។ ហើយសាប៊ូម្នាក់១ដុំនេះ ស្មើនឹង ១ផ្ទះបានប្រហែលជា៥ដុំ គាត់ប្រើប្រាស់ដោយការសន្សំសំចៃយ៉ាងណាក៏បានពីរខែដែរ ការលាងដៃដោយសាប៊ូនេះ គឺជាមធ្យោបាយដែលខ្ញុំគិតថា មានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ នៅក្នុងស្រុក ។

លោកបានថ្លែងអំណរគុណដល់ក្រុមការងារយុវជនចុះជួយស្រុកបន្ទាយស្រី ដែលបាននាំយកសាប៊ូវេជ្ជសាស្ត្រទាំងនេះមកជូនរដ្ឋបាលស្រុក ដើម្បីអនុវត្តកម្មវិធីចែកចាយសាប៊ូលាងដៃសម្លាប់មេរោគ នៅតាមមូលដ្ឋាននិងសហគមន៍ ៕