ខ្មែរប៉ុស្ដិ៍ Close

ឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 របស់កងទ័ពរំដោះប្រជាជនចិន ជាង២តោន បានដឹកមកដល់កម្ពុជាហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 28
ឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 របស់កងទ័ពរំដោះប្រជាជនចិន ជាង២តោន បានដឹកមកដល់កម្ពុជាហើយ ឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 របស់កងទ័ពរំដោះប្រជាជនចិន ជាង២តោន បានដឹកមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង២តោន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា បានដឹកមកប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះនៅតាមច្រកអន្តរជាតិពោធិ៍ចិនតុង (VIP)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។

ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។

ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ គ្រូពេទ្យឯកទេសយោធាចិនចំនួន៤នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធានៃកងយោធពលខេមរភូមិន្ទ (ខភម) នៅតាមបណ្តាកងឯកភាព របស់ខ.ភ.ម៕

អត្ថបទទាក់ទង