ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អពី GANZBERG! Brewmaster សម្រេចចាក់រង្វាន់ខាប់គ្ឌឹសចូលទីផ្សារ ជាកាដូជូនអតិថិជនមុនការបិទកម្មវិធីរង្វាន់

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ GANZBERG 352
ដំណឹងល្អពី GANZBERG! Brewmaster សម្រេចចាក់រង្វាន់ខាប់គ្ឌឹសចូលទីផ្សារ ជាកាដូជូនអតិថិជនមុនការបិទកម្មវិធីរង្វាន់ ដំណឹងល្អពី GANZBERG! Brewmaster សម្រេចចាក់រង្វាន់ខាប់គ្ឌឹសចូលទីផ្សារ ជាកាដូជូនអតិថិជនមុនការបិទកម្មវិធីរង្វាន់

 

ភ្នំពេញ៖ GANZBERG បានប្រកាសដំណឹងដ៏រំភើបមួយសម្រាប់អតិថិជនទូទាំងប្រទេស។ លោក Brewmaster of GANZBERG បានសម្រេចចិត្តផ្តល់កាដូពិសេសចុងក្រោយ ដោយបញ្ចេញគំរប និងក្រវិលកំប៉ុងដែលមានរង្វាន់ចូលទីផ្សារយ៉ាងច្រើន ស្ទើរតែដូចជា «ចាក់កូនត្រីចូលទន្លេ» ដើម្បីឱ្យអ្នកគាំទ្រ GANZBERG មានឱកាសឈ្នះរង្វាន់កាន់តែច្រើន មុនថ្ងៃបិទកម្មវិធីរង្វាន់។

ជាមួយនឹងការសម្រេចចិត្តនេះ GANZBERG បានដកគំរប និងក្រវិលកំប៉ុង «អរគុណ (Thank You)» ចេញពីការផលិតជាបណ្តោះអាសន្ន ហើយរក្សាទុកសម្រាប់ប្រើប្រាស់នៅពេលបិទកម្មវិធីរង្វាន់ក្នុងខែតុលា។ ដូច្នេះ កំប៉ុងដែលផលិត និងចែកចាយក្នុងអំឡុងពេលនេះ ស្ទើរតែទាំងអស់សុទ្ធតែមានរង្វាន់។

រង្វាន់ដែលអតិថិជនអាចឈ្នះមានទាំង រង្វាន់១កំប៉ុង, សាច់ប្រាក់ ១ ដុល្លារ, ២ ដុល្លារ, ៥ ដុល្លារ និង ៣០,០០០ រៀល ទាំងរGanzberg Gold និងGanzberg Snow ដែលត្រូវបានដាក់ចូលទីផ្សារយ៉ាងច្រើន។

លោក Brewmaster of GANZBERG បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺដើម្បីអរគុណដល់អតិថិជនដែលតែងតែជឿជាក់ និងគាំទ្រ GANZBERG ហើយចង់ឱ្យរង្វាន់ដែលនៅសល់ទាំងអស់ បានទៅដល់ដៃអ្នកប្រើប្រាស់ឱ្យបានច្រើនបំផុត មុនការបិទកម្មវិធីរង្វាន់ តែពេលបងប្អូនគាស់ត្រូវហើយ សូមប្តូរយកGanzberg អត់រង្វាន់វិញ យល់ព្រមទេ?

ជឿជាក់លើ GANZBERG អ្នកផឹកក៏ចំណេញ អ្នកលក់ក៏ចំណេញ! បានទាំងគុណភាព
បានទាំងរង្វាន់។ កេសក្រោយៗនេះចេញទៅ គឺសុទ្ធសឹងតែមានរង្វាន់ខាប់គ្ឌឹស។

អត្ថបទទាក់ទង