លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន៣ខ្នងជូនក្រុមគ្រួសាររបស់វីរកងទ័ពពលីក្នុងទឹកដីខេត្តកណ្តាល
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន៣ខ្នងជូនក្រុមគ្រួសាររបស់វីរកងទ័ពពលីក្នុងទឹកដីខេត្តកណ្តាល
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលីក្នុងទឹកដីខេត្តកណ្តាលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនិងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។
ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតមានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀតជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ៕




