ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ អំពីការកំណត់យកទីតាំង ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ អំពីការកំណត់យកទីតាំង ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ អំពីការកំណត់យកទីតាំង ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ អំពីការកំណត់យកទីតាំចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ទីតាំងទាំង ២កន្លែងនោះរួមមាន៖

កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។

កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនជនរួមជាតិ សូមជួបប្រទះនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង​គំរាមកំហែងទូទាំងពិភពលោកនេះ។

សូមជម្រាបថា ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតាព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួន ដល់រាជរដ្ឋាភិបាលផងដែរ៕

អត្ថបទទាក់ទង