ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមនិងជឿជាក់ថា សិស្សនិស្សិតនឹងយកចំណេះជំនាញរបស់ខ្លួន ទៅចូលរួមបម្រើសង្គមជាតិ មាតុភូមិ

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 37
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមនិងជឿជាក់ថា សិស្សនិស្សិតនឹងយកចំណេះជំនាញរបស់ខ្លួន ទៅចូលរួមបម្រើសង្គមជាតិ មាតុភូមិ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមនិងជឿជាក់ថា សិស្សនិស្សិតនឹងយកចំណេះជំនាញរបស់ខ្លួន ទៅចូលរួមបម្រើសង្គមជាតិ មាតុភូមិ

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹម និងជឿជាក់ថា និស្សិតជ័យលាភីទាំងអស់នឹងយកចំណេះ ជំនាញដែលទទួលបាននេះទៅចូលរួមបម្រើសង្គមជាតិ មាតុភូមិដោយប្រកាន់ខ្ជាប់នូវសីលធម៌ វិជ្ជាជីវៈ វិន័យ និងមនសិការស្នេហាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)” ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ឱ្យបន្តការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះពេលណាក៏ត្រូវរៀន ក៏ត្រូវយល់ដឹង ក៏ត្រូវស្រាវជ្រាវដោយត្រូវចងចាំថា យើងមិនមែនរៀនដើម្បីបានតែសញ្ញាបត្រ ប៉ុន្ដែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និងអាចធ្វើបាន ដែលហៅថា សញ្ញាឃើញដោយឆ្លុះបញ្ចាំងតាមរយៈសកម្មភាព និងផលទ្ធភលជាក់ស្ដែងដែលនិស្សិតគ្រប់ៗរូបនឹងត្រូវបង្ហាញនៅក្នុងសង្គម កន្លែងការងារ កន្លែងអាជីវកម្មរបស់ខ្លួន ដូច្នេះសញ្ញាឃើញ និងសញ្ញាបត្រត្រូវជួយគ្នាទៅវិញទៅមក៕