វត្ថុបុរាណខ្មែរជាង៩០០ គ្រោងវិលត្រឡប់មកមាតុភូមិវិញ ក្រោមស្មារតីអភិរក្សនិងការពារបេតិកភណ្ឌ
យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌ សហរដ្ឋអាមេរិក មានមោទនភាពក្នុងការគាំទ្រកម្ពុជា ក្នុងការការពារ បេតិកភណ្ឌរបស់ខ្លួន ដោយជួយសម្រួលដល់ការប្រគល់វត្ថុបុរាណដែលគេលួចជាង ៩០០ ត្រឡប់មកមាតុភូមិវិញនិងកសាងសមត្ថភាពរបស់អ្នកបច្ចេកទេសអភិរក្សរបស់កម្ពុជា។
ទន្ទឹមនោះផងដែរ ដើម្បីអបអរសាទរចំពោះការស្តារឡើងវិញដោយជោគជ័យ និងការភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក បានចូលរួមជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ក្នុងការប្រារព្ធពិធីនេះនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ ការស្តារឡើងវិញនេះបានបង្ហាញឱ្យឃើញពីជំនាញដ៏គួរឱ្យស្ងើចសរសើររបស់ក្រុមអ្នកជំនាញអភិរក្សបេតិកភណ្ឌនៅកម្ពុជា។

Through our bilateral Cultural Property Agreement, the United States is proud to support Cambodia in protecting its heritage, helping facilitate the return of over 900 looted artifacts and building the capacity of its conservation technicians.
Celebrating the successful restoration and reattachment of two ancient Deva statue heads to their original bodies, Counselor for Public Affairs Katherine Diop joined Minister of Culture and Fine Arts Dr. Phoeurng Sackona and the APSARA National Authority for a ceremony at Angkor Thom’s Victory Gate. This restoration highlights the remarkable skill of Cambodian conservation experts.



