ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ទៅជាប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងពុំនឹកស្មានដល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ទៅជាប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងពុំនឹកស្មានដល់ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ទៅជាប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងពុំនឹកស្មានដល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងទាំងអស់គ្នាដែលជាអ្នករងគ្រោះពីសង្រ្គាម និងពីអំពើប្រល័យពូជសាសន៍មានមោទនភាពជាទីបំផុតដែលបានរួមសាមគ្គីគ្នាបង្កើតបាននូវរាល់សមិទ្ធផលជាប្រវត្តិសាស្រ្តដែលធ្វើឱ្យទឹកដីកម្ពុជាមានការផ្លាស់ប្តូរទាំងស្រុងដែលយើងនឹកស្មានពុំដល់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន លោក ស ខេង និង លោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ នៃរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីទឹកដីដែលគ្មានសេរីភាព ពីការបែកបាក់ជាតិ និងបែងចែកទឹកដី និងពីគំនរផេះផង់ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យធ្វើឱ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និងប្រកបដោយក្តីសង្ឃឹមចំពោះអនាគតរបស់ខ្លួននៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានធ្វើសមាហរណកម្មពេញលេញជាមួយសហគមន៍អន្តរជាតិ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការតំបន់ទូរទាំងពិភពលោក៕

អត្ថបទទាក់ទង