លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាល់សមិទ្ធផលទាំងអស់នៅលើទឹកដីកម្ពុជាគឺសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាយើងបានកសាងនូវសមិទ្ធផលជាច្រើនដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងជំនាន់បច្ចុប្បន្នផង និងសម្រាប់កូនចៅខ្មែរជំនាន់ក្រោយផង។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ចាស់ជំនាន់មុនបានកសាងអ្វីៗទុកឱ្យយើងជំនាន់នេះហើយមនុស្សជំនាន់នេះកសាងទុកសម្រាប់ជំនាន់នេះផង និងកូនចៅជំនាន់ក្រោយផង។ លោកបានបន្តថា កម្ពុជានឹងខិតខំសម្រេចឱ្យបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០៕