លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ប្រជាជនខ្មែរកុំឲ្យរើសអើងគ្នា ដោយសារជំងឺកូរ៉ណា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រជាជនខ្មែរកុំឲ្យរើសអើងចំពោះជនជាតិខ្មែរដូចគ្នា និងជនបរទេស ដោយសារជំងឺកូរ៉ណា។
លោកនាយករដ្ឋមន្ត្រី បានក្រើនរំឭកបែបនេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា អ្នកសៀមរាបមិនគួរខ្លាចហួសហេតុចំពោះជំងឺកូរ៉ូណា ដែលបានកើតលើបុរសម្នាក់អាយុ៣៩ឆ្នាំនោះទេ៕