ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម

ក្នុងឱកាសដែលអញ្ជើញចូលរួមវេទិការខ្សែក្រវ៉ាត់និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយលោក ង្វៀន ស៊ុនហ៊្វុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នៅសណ្ឋាគារ នៃការស្នាក់នៅរបស់ថ្នាក់ដឹកនាំកម្ពុជា។ នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ចំពោះការរីកចម្រើន និងសមិទ្ធផលរីកចំរើនជាច្រើនរស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា យើងពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ។

ដូចគ្នានេះ នាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើអោយកម្ពុជាមានការរីកចំរើនខ្ពស់។ លោកបានបន្តថា យើងពិតជាមាន ការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សូមជំរាបថា កន្លងទៅថ្នាកដឹកនាំកម្ពុជា វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការសំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារនៅឆ្នាំ២០២០ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន៕

អត្ថបទទាក់ទង