ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ មិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1372
    សម្តេចតេជោ ហ៊ុន សែន៖ មិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេសម្តេចតេជោ ហ៊ុន សែន៖ មិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនលើកទឹកចិត្តឱ្យមានការផ្តល់ជំនួយយោធាទៅដល់ប្រទេសអ៊ុយក្រែនទេ ព្រោះយើងមិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះមិនមែនជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតទេ គឺជាសង្រ្គាមរវាងរុស្ស៊ី និងអឺរ៉ុប ជាពិសេសជាមួយប្រទេសដែលផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសន្ទនាគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែអាចបន្តទៅបាន ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាស្វែងរកដំណោះស្រាយមួយដែលធានាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់សង្រ្គាម៕

    អត្ថបទទាក់ទង