លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ប្រជាពលរដ្ឋខ្មែរត្រូវពង្រឹងជំនឿទុកចិត្តខ្ពស់ទៅលើក្រសួងសុខាភិបាលក្នុងស្រុក
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនប្រជាពលរដ្ឋខ្មែរមានជំងឺCovid-19 គឺមិនអាចទៅព្យាបាលនៅក្រៅប្រទេសបានទេ ពីព្រោះអ្នកជំងឺប្រភេទនេះ ត្រូវបានប្រទេសគេធ្វើការហាមឃាត់មិនឲ្យចូលក្នុងដឹកដីរបស់គេឡើយ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធផ្លូវជាតិលេខ៥៥ ពីស្រុកវាលវែង ក្នុងខេត្តពោធិសាត់ ទៅដល់ច្រកថ្មដា ព្រំប្រទល់កម្ពុជា-ថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកវាលវែង ទៅកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្តថា វិធីល្អបំផុតក្នុងព្យាបាលជំងឺនេះ គឺពង្រឹងជំនឿទុកចិត្តចំពោះមន្ទីរពេទ្យក្នុងស្រុក ដែលជាក្រុមគ្រូពេទ្យខ្មែរ និងបរទេសបានខិតខំធ្វើការ ហើយក៏បានធ្វើកិច្ចសហការជាប់ជានិច្ចជាមួយអង្គការសុខភាពពិភពលោក ក៏ដូចជាប្រទេសផ្សេងៗទៀត៕