លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី៦ ក្រោមប្រធានបទ «ការបំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៦ (៦ វិច្ឆិកា ២០១៩) ក្រោមប្រធានបទ «ការបំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្សនិងសេដ្ឋកិច្ចជាតិ» ដោយបានបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេសអំពីសារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពសង្គម។
សូមអានសារលិខិតខាងក្រោម៖