លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ តើគុណធម៌ និងសិទ្ធិមនុស្ស នៅឯណា បើប្រទេសមួយចំនួនរើសអើងជនជាតិចិន ដោយសារជំងឺកូរ៉ូណា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចោទជាសំនួរថា តើគុណធម៌ និងសិទ្ធិមនុស្ស នៅឯណា បើប្រទេសមួយចំនួនរើសអើងជនជាតិចិន ដោយសារជំងឺកូរ៉ូណា (COVID-19)។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីករណីនិស្សិតជនជាតិសិង្ហបុរីម្នាក់ នាពេលថ្មីៗនេះ ត្រូវបាននិស្សិតជនជាតិអង់គ្លេសព្រួតគ្នាវាយ ដោយយល់ថានិស្សិតជនជាតិសិង្ហបុរីនោះជាជនជាតិចិន៕