ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន អំពាវនាវក្រសួងមានសមត្ថកិច្ច ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ ឱ្យបន្ធូរបន្ថយរយៈពេលសង ឬបន្ធូរបន្ថយមិនយកការប្រាក់ ចំពោះពលរដ្ឋរងគ្រោះទឹកជំនន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
លោក ហ៊ុន សែន អំពាវនាវក្រសួងមានសមត្ថកិច្ច ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ ឱ្យបន្ធូរបន្ថយរយៈពេលសង ឬបន្ធូរបន្ថយមិនយកការប្រាក់ ចំពោះពលរដ្ឋរងគ្រោះទឹកជំនន់ លោក ហ៊ុន សែន អំពាវនាវក្រសួងមានសមត្ថកិច្ច ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ ឱ្យបន្ធូរបន្ថយរយៈពេលសង ឬបន្ធូរបន្ថយមិនយកការប្រាក់ ចំពោះពលរដ្ឋរងគ្រោះទឹកជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគ្រាដែលតំបន់ខ្លះក្នុងប្រទេសកម្ពុជាកំពុងជួបគ្រោះទឹកជំនន់ ប្រជាពលរដ្ឋកំពុងរងគ្រោះខូចខាតស្រែចំការ និងមិនអាចរកទទួលទានបាននោះ លោកក៏បានអំពាវនាវទៅកាន់ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា «សូមធ្វើការជាមួយមីក្រូហិរញ្ញវត្ថុទាំងឡាយ ដើម្បីអនុគ្រោះចំពោះប្រជាពលរដ្ឋដែលជួបប្រទះនឹងគ្រោះទឹកជំនន់ ដែលមានការរងគ្រោះខូចខាត ដោយបន្ធូរបន្ថយរយៈពេលសង ឬបន្ធូរបន្ថយ មិនយកការប្រាក់នៅក្នុងរយៈពេលណាមួយដើម្បីកាត់បន្ថយការលំបាក»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជាង ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

ថ្លែងក្នុងជំនួបដដែលនោះ លោកនាយករដ្ឋមន្ត្រី បានបន្តថា «ពេលនេះស្រូវដែលគាត់ធ្វើ ឬដំណាំដែលគាត់បានធ្វើត្រូវខូចខាតទៅហើយ ដូច្នេះលទ្ធភាពសងរបស់គាត់តាមការកំណត់មិនមានទេ ដូច្នេះសូមកុំរឹបអូសទ្រព្យសម្បត្តិគាត់ ផ្ទុយទៅវិញត្រូវមានការយោគយល់ អធ្យាស្រ័យដល់គាត់ ពន្យាពេលសង ថែមទាំងមិនយកការប្រាក់ សូមឱ្យធនាគារជាតិ រួមជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវធ្វើកិច្ចការងារនេះ» ។ លោក ហ៊ុន សែន បានបន្តថា «ហើយខ្ញុំសង្ឃឹមថា គណៈពង្រឹងមូលដ្ឋានទាំងអស់ នឹងបន្តធ្វើកិច្ចការងារនេះនៅតាមមូលដ្ឋានដែលមានមីក្រូហិរញ្ញវត្ថុតាំងនៅទីនោះ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន យើងត្រូវតែធ្វើសកម្មភាពទាំងអស់គ្នា ហើយត្រូវចូលរួមទាំងអស់គ្នាពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជនផងដែរ»

អត្ថបទទាក់ទង