ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សមរភូមិសុខភាពសាធារណៈ ខុសគ្នាឆ្ងាយពីសមរភូមិយោធាព្រោះនេះជាសត្រូវឥតស្រមោល Covid-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 10
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សមរភូមិសុខភាពសាធារណៈ ខុសគ្នាឆ្ងាយពីសមរភូមិយោធាព្រោះនេះជាសត្រូវឥតស្រមោល Covid-19 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សមរភូមិសុខភាពសាធារណៈ ខុសគ្នាឆ្ងាយពីសមរភូមិយោធាព្រោះនេះជាសត្រូវឥតស្រមោល Covid-19

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សមរភូមិសុខភាពសាធារណៈខុសគ្នាឆ្ងាយ ពីសមរភូមិយោធា ពីព្រោះសមរភូមិសុខភាពសាធារណៈ យើងមិនអាចមើលសត្រូវបែបណា នៅទីណា មានរូបរាងយ៉ាងណានោះទេដែលលោកហៅថាជា «សត្រូវឥតស្រមោល Covid-19» ប៉ុន្តែសមរភូមិយោធា យើងអាចដឹងទីតាំងសត្រូវឈរជើងនៅទីណាបាន។ លោកបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលនេះសបង្ហាញឲ្យឃើញ ពីការលះបង់ខ្ពស់ របស់ក្រុមគ្រូពេទ្យរបស់យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវឥតស្រមោល គឺវីរុស COVID-19៕

អត្ថបទទាក់ទង