ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញនូវការងារអាទិភាពដ៏ចម្បងពេលនេះ គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (កូរ៉ូណា)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញនូវការងារអាទិភាពដ៏ចម្បងពេលនេះ គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (កូរ៉ូណា) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញនូវការងារអាទិភាពដ៏ចម្បងពេលនេះ គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (កូរ៉ូណា)

នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្នុងពេលថ្លែងសុន្ទរកថាបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថាការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអំពាវនាវសារជាថ្មីដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីនៅប្រទេស កម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុសនេះក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អនោះទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។

ក្នុងនោះឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សូមអោយការអនុវត្តនូវការស្វាគមន៍គ្នាដោយការលើកដៃសំពះជំនួសអោយកាតចាប់ដៃវិញពីព្រោះជម្ងឺកូវីដ-១៩ អាចឆ្លងតាមរយៈការចាប់ដៃ ហើយម្យ៉ាងវិញទៀតការគោរពសំពះគ្នាជាប្រពៃណីជាតិខ្មែរយើងផងដែរ។ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តកិច្ចការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការអនុវត្តចាប់ពីប្រជាពលរដ្ឋ១នាក់ រហូតដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង