ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជសារ អបអរសាទរសម្តេចតេជោ ទទួលបានពានរង្វាន់មេដឹកនាំឆ្នើមពិភពលោក

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1279
ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជសារ អបអរសាទរសម្តេចតេជោ ទទួលបានពានរង្វាន់មេដឹកនាំឆ្នើមពិភពលោក ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជសារ អបអរសាទរសម្តេចតេជោ ទទួលបានពានរង្វាន់មេដឹកនាំឆ្នើមពិភពលោក

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជឫហទ័យ ប្រោសប្រទានព្រះរាជសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្តេចទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។

ក្នុងព្រះរាជសារព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យដ៏វិសេសវិសាល ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំលុបបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងបានលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង ដ៏ត្រចះត្រចង់»។

អត្ថបទទាក់ទង