ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងគោរពវិធានការ ៣កុំ ៣ការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងគោរពវិធានការ ៣កុំ ៣ការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងគោរពវិធានការ ៣កុំ ៣ការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ប្រាកដជាមានបងប្អូនប្រជាពលរដ្ឋដែលជាសែស្រឡាយចិន នឹងជួបជុំគ្នា ហើយដើរលេងកំសាន្ត សប្បាយនៅតាមរមណីយដ្ឋាននានាក្នុងស្រុកជាក់ជាមិនខានឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលនិងរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសជារៀងរាល់ថ្ងៃពីអត្រាឆ្លងជំងឺកូវីដ-១៩ ដែលការប្រកាសថ្មីៗ ឃើញមានមេរោគអូមីក្រុង ដែលជាករណីឆ្លងចូលមានចំនួនតិច ហើយឆ្លងក្នុងសហគមន៍ច្រើន រីឯមេរោគដែលតា និងអាល់ហ្វា បានបាត់អស់រលីងហើយ នៅតែមេរោគអូមេក្រុងតែប៉ុណ្ណោះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គោរពអោយបាននូវវិធានការការពារសុខភាព ៣កុំ និង៣ការពារ ឱ្យបានម៉ឹងម៉ាត់បំផុត ហើយត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវផងដែរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២២ នេះ ដើម្បីធានាអោយបានសុខភាព សុវត្ថិភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

អត្ថបទទាក់ទង