ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវីដេអូ៖ «សន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40

ជាងពេលណាៗទាំងអស់ ប្រទេសកម្ពុជាបច្ចុប្បន្ន បាននិងកំពុងប្រឹងប្រែងងើបឈរដោយកម្លាំងខ្លួនឯងប្រកបដោយមោទនភាពបំផុត។ នៅគ្រប់វេទិកាធំៗទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាក្នុងក្របខណ្ឌពិភពលោក កម្ពុជាតែងមានមុខនៅទីនោះ ដើម្បីតំណាងឲ្យជាតិសាសន៍មួយដែលឈរស្មើមុខមាត់គេឯងគ្រប់គ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ គឺកម្ពុជាពេលនេះបានឆ្លងផុតពីប្រទេសដែលមានប្រាក់ចំណូលទាប ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយមិនយូរប៉ុន្មានទៀតទេប្រទេសដែលធ្លាប់តែឆាបឆេះដោយភ្លើងសង្គ្រាម និងដែលធ្លាប់ហែលឆ្លងរបបវាលពិឃាតមួយនេះ នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រហាក់ប្រហែលបណ្តាប្រទេសក្នុងតំបន់ដែរ។

បច្ចុប្បន្ន កម្ពុជាមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយយ៉ាងរឹងមាំ មានការអភិវឌ្ឍគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់ និងមានមិត្តភក្តិបរទេសជាច្រើនគាំទ្រ។ ដូច្នេះ គ្មានការលំបាកអ្វីធំដុំដូចពីអតីតកាលទៀតឡើយ។

កម្ពុជាមានប្រមុខរាជរដ្ឋាភិបាលដែលមានជំហរ ស្មារតី និងឆន្ទៈរឹងមាំដូចដែកថែប កម្ពុជាមានបណ្តាប្រទេសជាមិត្តជាច្រើនដែលមានចិត្តស្មោះសរនៅតែបន្តគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដោយឥតងាករេ។ កម្ពុជាមានប្រជាពលរដ្ឋភាគច្រើនលើសលប់ដែលឈរគាំទ្ររាជរដ្ឋាភិបាល។

ដូចគោលជំហរដ៏ច្បាស់លាស់របស់សម្តេច ហ៊ុន សែន កម្ពុជាមិនឱនក្បាលចំពោះការប្រមាថរបស់បរទេសដើម្បីប្តូរជំនួយឡើយ៕

សូមទស្សនា​វីដេអូស្តីពី «សន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិជា បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា » ដែលមាន រយៈពេល១៩នាទី ២០វិនាទីដូចខាងក្រោម៖

 

អត្ថបទទាក់ទង