ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោក WHO បង្កើនការវាយតម្លៃចំពោះហានិភ័យ បង្កឡើងដោយការរីករាតត្បាត COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 39

អង្គការសុខភាពពិភពលោក WHO បានបង្កើនការវាយតម្លៃទៅដល់កម្រិតខ្ពស់បំផុត អំពីហានិភ័យជាសកលបង្កឡើងមេរោគឆ្លង COVID-19 ក្រោយជំងឺនេះរីករាលដាល ដល់តំបន់អនុសាហារ៉ា-អាហ្រ្វិក ហើយទីផ្សារភាគហ៊ុនពិភពលោក នៅតែបន្តដាំក្បាលចុះជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នយើងបានសម្រេចចិត្ត បង្កើនការវាយតម្លៃពីហានិភ័យសកលលោក និងផលប៉ះពាល់បង្កឡើងដោយ COVID-19 ដល់កម្រិតខ្ពស់បំផុត។ ប៉ុន្តែយើងមិនទាន់មានភស្តុតាងបញ្ជាក់ថា ជំងឺនេះកំពុងរីករាលដាលដោយសេរី នៅតាមសហគមន៍នានានោះទេ ផ្អែកលើករណីឆ្លងបច្ចុប្បន្ន ហើយយើងតែមានឱកាសទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយបុគ្គលម្នាក់ៗត្រូវតែចូលរួម ក្នុងការចាត់វិធានការការពារខ្លួនឯង»

គួរបញ្ជាក់ថា បើតាមលោក Tedros សត្រូវពិតប្រាកដរបស់មនុស្សមិនមែនជាជំងឺ COVID-19 នោះឡើយ ប៉ុន្តែជាភាពភ័យខ្លាច ពាក្យចចាមអារ៉ាម និងការរើសអើងទៅវិញទេ។ បច្ចុប្បន្នយើងអាចនិយាយបានថា មេរោគឆ្លង COVID-19 បាននិងកំពុងរីករាលដាលដល់ គ្រប់ទ្វីបរួចទៅហើយ ខណៈប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង អ៉ីរ៉ង់ និងអ៉ីតាលី ហាក់មានសភាពធ្ងន់ធ្ងរឡើងៗ ក្រោយពីប្រទេសចិនបានបង្ហាញសញ្ញាធូរស្រាលបន្តិចនោះ៕

Fresh News

អត្ថបទទាក់ទង