ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សុខដុមនីយកម្មសាសនាជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 74
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សុខដុមនីយកម្មសាសនាជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សុខដុមនីយកម្មសាសនាជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជាការកត់សម្គាល់នៅក្នុងជួរព្រះសង្ឃទាំងផ្នែកមហានិកាយ និងធម្មយុទ្ធ មានភាពសុខដុមនឹងគ្នានាពេលបច្ចុប្បន្នខណៈពីអតីតកាលមានភាពរកាំរកូសខ្លះ ដោយសារគ្រប់សាសនានៅកម្ពុជាត្រូវបានរងបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ ហើយនៅលើពិភពលោកនេះមានជម្លោះផ្នែកសាសនាច្រើនណាស់ ដូច្នេះការគ្រប់គ្រងរដ្ឋមួយទាមទារឱ្យមានការធ្វើសុខដុមនីយកម្មលើផ្នែកសាសនាជាសំខាន់ផងដែរ។

លោក ថ្លែងបែបនេះ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវត្តមុនីសុវណ្ណ ហៅថា វត្តចំពុះក្អែក ក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា មកដល់បច្ចុប្បន្នប្រទេសមានសុខសន្តិភាពធ្វើឱ្យស្ថិរភាពសាសនាគឺរស់រានទ្បើងវិញ នេះជាជំនឿរបស់ប្រជាពលរដ្ឋដែលព្រះសង្ឃត្រូវមានតួនាទីភារកិច្ចដ៏សំខាន់ក្នុងការជួយពន្យល់ប្រជាពុទ្ធបរិស័ទកុំឱ្យដើរខុសផ្លូវ ជៀសវាងនាំក្តីវិនាសដល់អាណាចក្រដែលធ្វើឱ្យផ្នែកពុទ្ធចក្រក៏អន្តរាយផងដែរ ដូចនេះវិស័យពុទ្ធចក្រជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្ស៕

អត្ថបទទាក់ទង