ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ពាក្យសរសើររបស់ខ្មាំង គឺពិតជាពិសពុលណាស់

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 350
សម្តេចតេជោ ហ៊ុន សែន ៖ ពាក្យសរសើររបស់ខ្មាំង  គឺពិតជាពិសពុលណាស់ សម្តេចតេជោ ហ៊ុន សែន ៖ ពាក្យសរសើររបស់ខ្មាំង គឺពិតជាពិសពុលណាស់

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំបំពេញកិច្ចការងារ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន តែបែរជាក្នុងគំនិត ក្នុងក្រសែរភ្នែករបស់ក្រុមប្រឆាំង មិនដែលយល់ពីគុណតម្លៃសន្តិភាព និងការអភិវឌ្ឍនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បើទោះបីរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំយ៉ាងណា ក៏មិនមានគុណតម្លៃពីខ្មាំងនោះដែរ ដូច្នេះសូមមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចាំថា បើខ្មាំងសរសើរមានន័យថា យើងធ្វើខុស តែបើខ្មាំងបន្ទោស មានន័យថា មន្ត្រីរបស់រាជរដ្ឋាភិបាលធ្វើបានត្រឹមត្រូវហើយ ពីព្រោះភាពជោគជ័យរបស់យើង ខ្មាំងមិនដែលសរសើរនោះទេ តែ បើបរាជ័យខ្មាំងវាពង្រីកបញ្ហាឱ្យធំ នេះអ្វីដែលខ្មាំងមានក្នុងគំនិតជានិច្ច ហើយខ្មាំងធ្វើបានតែប៉ុណ្ណឹង បានតែបំផ្លាញជាតិ និងប្រជាជនតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង