ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកិច្ចការនារីសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះសកម្មភាពជ្រុលនិយមដែលរៀបចំឱ្យបវរកញ្ញាស្លៀកពាក់ស៊ីចស៊ីហួសហេតុ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 130
ក្រសួងកិច្ចការនារីសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះសកម្មភាពជ្រុលនិយមដែលរៀបចំឱ្យបវរកញ្ញាស្លៀកពាក់ស៊ីចស៊ីហួសហេតុ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរ ក្រសួងកិច្ចការនារីសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះសកម្មភាពជ្រុលនិយមដែលរៀបចំឱ្យបវរកញ្ញាស្លៀកពាក់ស៊ីចស៊ីហួសហេតុ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរ

បន្ទាប់ពីមានការរិះគន់ពីមហាជនទូទៅ ជាពិសេសនៅលើបណ្តាញសង្គម Facebook និង TikTok និងការបញ្ជាដោយផ្ទាល់សពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២កន្លែងទៀតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ដែរ  សម្តេចតេជោ បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈពីនិត្យឡើងវិញ អំពីការរៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ដែលរងការរិះគន់ពីមហាជន ចំពោះការស្លៀកពាក់ឈុតតំណាងតំបន់ និងការសំដែងកាយវិការមិនសមរម្យ។ល។

ជាមួយគ្នានេះ នៅថ្ងៃទី៣១ សីហា នេះ ក្រសួងកិច្ចការនារី ក័បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ដោយសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះសកម្មភាពជ្រុលនិយមដែលរៀបចំឱ្យបវរកញ្ញាស្លៀកពាក់ស៊ីចស៊ីហួសហេតុ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរ។ ក្រសួងកិច្ចការនារី ក៏បានអំពាវនាវឱ្យអ្នករៀបចំកម្មវិធីបែបនេះ រក្សានូវសេចក្តីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំតាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ៕

សូមភ្ជាប់មកជូន នូវសេចក្តីប្រកាសព័ត៌មានផ្លូវការបស់ក្រសួងកិច្ចការនារីដូចខាងក្រោម៖

អត្ថបទទាក់ទង